គ្រោះកាច និងការរំដោះ (និក្ខមនំ ៥-១២)
Manage episode 463411771 series 3601565
ដោយព្រោះផារ៉ោនមិនបានស្តាប់តាមម៉ូសេ ព្រះជាម្ចាស់បានបញ្ជូន១០គ្រោះ កាចមកលើស្រុកអេស៊ីព្ទទាំងមូល ដើម្បីធ្វើឱ្យផារ៉ោនយល់ព្រមឱ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
គ្រោះកាចទី១ ព្រះជាម្ចាស់បានផ្លាស់ប្រែទឹកក្នុងស្រុកអេស៊ីព្ទឱ្យក្លាយជាឈាម។
គ្រោះកាចទី២ ព្រះជាម្ចាស់បានបង្កើតសត្វកង្កែបពីទន្លេ ស្រះ ព្រែក បឹងបួរ វារឡើងមកចេញពីទឹក មកគ្របពេញក្នុងស្រុកអេស៊ីព្ទ។
គ្រោះកាចទី៣ ព្រះជាម្ចាស់បានបង្កើតសត្វសុចចេញពីធូលីដីមកខាំមនុស្ស និងសត្វពេញក្នុងស្រុកអេស៊ីព្ទ។
គ្រោះកាចទី៤ ព្រះជាម្ចាស់បានបញ្ជូនរុយទាំងហ្វូងៗមកលើអេស៊ីព្ទ។
គ្រោះកាចទី៥ គឺសត្វស្រុកទាំងប៉ុន្មានរបស់ជនជាតិអេស៊ីព្ទបានស្លាប់ទាំងអស់។
គ្រោះកាចទី៦ ព្រះបានបង្កើតជាបូសក្លាយធ្លាយចេញជាដំបៅ ក៏កើតឡើងពីលើក្បាល ដល់ចុងជើងនៅពេញខ្លួនរបស់មនុស្ស ហើយនឹងពួកសត្វផងនៅស្រុកអេស៊ីព្ទ។
គ្រោះកាចទី៧ ព្រះទ្រង់បានបណ្ដាលឱ្យមានព្យុះព្រឹលដ៏អាក្រក់នៅក្នុងស្រុកអេស៊ីព្ទ។
គ្រោះកាចទី៨ ព្រះជាម្ចាស់បាននាំកណ្ដូបទៅគ្រប់កន្លែងក្នុង ស្រុកអេស៊ីព្ទ។
គ្រោះកាចទី៩ គឺជាគ្រោះកាចនៃភាពងងឹត។
គ្រោះកាចទី១០ គឺជាការស្លាប់កូនប្រុសច្បងទាំងអស់របស់ជនជាតិអេស៊ីព្ទរួមទាំងបុត្រច្បងរបស់ស្តេចផារ៉ោនដែរ។
នៅទីបំផុត ស្តេចផារ៉ោនយល់ព្រមអនុញ្ញាតឱ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ បន្ទាប់ពីពួកគេបានរស់នៅក្នុងស្រុកអេស៊ីព្ទអស់រយៈពេល៤៣០ឆ្នាំ។
Plagues and Deliverance (Exodus 5 – 12)
Pharaoh did not listen to Moses, so God sent ten plagues over Egypt in order to let the Israelites leave Egypt as God desired.
1. First plague: God turned the water in Egypt into blood.
2. Second plague: God made frogs from the river, ponds, and streams come up out of the water and cover the land of Egypt
3. Third plague: God sent gnats to attack all of the people and animals of Egyptians.
4. Fourth plague: God sent flies swarmed in the Egyptian houses.
5. Fifth plague: all of the Egyptians' livestock died.
6. Sixth plague: God caused boils to come upon every person and animal in Egypt.
7. Seventh plague God sent huge hailstones that crushed every plant and all the crops in the fields over Egypt.
8. Eighth plague God sent locusts over Egypt.
9. Ninethplague was a plague of darkness.
10. Tenth plague is the death of all the firstborn boys of Egyptians including the firstborn boy of King Pharaoh.
Finally, King Pharaoh permitted Israelites to leave Egypt after they had lived there for 430 years.
18 حلقات